ហេតុអ្វីត្រូវដាំដំណាំម្រេច? នេះជាសំនួរដែលកសិករនិង វិនិយោគិន បានសួរគ្នា។ ខ្ញុំសូមលើកយកយោបល់មួយចំនួនដូចខាងក្រោម៖
១ ម្រេចស្ងួតល្អអាចទុកបានប្រហែល២ឆ្នាំដោយមិនខូចគុណភាព។ នេះអាចអោយយើងរក្សាម្រេចសំរាប់លក់ពេលណាក៏បានដែរ មិនដូចឈើហូបផ្លែឡើយ។
២ ម្រេចស្ងួតត្រូវបានប្រើជាគ្រឿងទេស ឬជាឱសថដែលមនុស្សត្រូវការសម្រាប់ប្រចាំថ្ងៃ។
៣ ប្រទេសនាំចូលម្រេចស្ងួតជាភាគច្រើនមិនអាចដាំដុះម្រេចបាន។ ប្រទេសដាំដុះម្រេចនៅតែរក្សានិងបង្កើនការនាំចេញរាល់ឆ្នាំ ដូចវៀតណាម និងឥណ្ឌាជាដើម។
ទាំងនេះ គឺជាចំនុចគួពិចារណា មុនជ្រើសរើសប្រភេទដំណាំត្រូវដាំ។
Fb