Header Ads Widget

Responsive Advertisement

Ticker

6/recent/ticker-posts

មិនឡូយម៉េចបាន! «បច្ចេកវិទ្យាចាប់យករូបភាពរហ័ស» លើ OPPO Reno6 Z 5G ថតរូបបានរហ័ស ចាប់យកគ្រប់កាយវិការដោយមិនខកខានសូម្បីមួយវិនាទី

 អតិថិជន និងអ្នកគាំទ្រ OPPO ប្រាកដជាបានដឹងរួចមកហើយថា កាលពីថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា បានប្រកាសបញ្ចេញនិងលាតត្រដាងនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G ម៉ូដែលចុងក្រោយបង្អស់ ដែលកំពុងអង្រួនចិត្តអតិថិជន និងផ្ទុះការគាំទ្រខ្លាំងក្លាមិនធម្មតានៅលើទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។ ក្នុងនោះផងដែរ អតិថិជន និងបងប្អូនជាច្រើនក៏បានទទួលជ្រាបពីបច្ចេកវិទ្យាទំនើបៗ មុខងារថ្មីៗ និងលក្ខណៈពិសេសៗមួយចំនួននៅលើស្មាតហ្វូន OPPO Reno6 Z 5G រួចមកហើយ ពិសេសគឺមុខងារថតរូប និងថតវីដេអូទំនើបៗដែលប្រកបដោយភាពច្នៃប្រឌិត ទាន់សម័យកាល និងបង្កើនលេចធ្លោគ្រប់ពេលវេលារាល់ពេលបង្ហោះលើបណ្តាញសង្គម។

ជាការពិតណាស់ Reno Series គឺតែងតែនាំមុខគេជានិច្ចលើបច្ចេកវិទ្យាថតបែប Portrait ដែលមហាជនកំពុងពេញនិយមក្នុងការផ្តិតយករូបភាពស្អាតៗ ហើយសម្រាប់បច្ចេកវិទ្យាថតរូបថ្មីបន្ទាប់នេះមានឈ្មោះថា «Flash Snapshot» ឬហៅថា «បច្ចេកវិទ្យាចាប់យករូបភាពរហ័ស» ក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាបង្កើនភាពច្បាស់ Image-Clear Engine ដែលវាអាចធ្វើការចាប់យករាល់សកម្មភាពបានលឿនរហ័សគ្រប់កាលៈទេសៈមិនថាបែបណាក៏ដោយ ក៏នៅតែអាចចាប់យកសកម្មភាពភ្លាមៗ និងច្បាស់ល្អ ដើម្បីធានាថាអ្នកនឹងមិនខកខាននូវរាល់សកម្មភាពទាំងអស់នោះ ពិសេសថែមទាំងទទួលបាននូវរូបដែលមានគុណភាពភ្លឺត្រជាក់ភ្នែក។

Post a Comment

0 Comments